ប្រភទឯកសារ

ឯកឧត្តម អ៊ុំ សារឹទ្ធ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Valentin DIKUSHIN អគ្គទីប្រឹក្សាស្ថានទូតរុស្សីប្រចាំកម្ពុជា

វិមានព្រឹទ្ធសភា: នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៣:៤៥នាទីរសៀល ឯកឧត្តម អ៊ុំ សារឹទ្ធ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Valentin DIKUSHIN អគ្គទីប្រឹក្សាស្ថានទូតរុស្សីប្រចាំកម្ពុជា អំពីការរៀបចំទទួលដំណើរទស្សនកិច្ចរបស់លោកជំទាវ Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្សីនៅព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីជំនួបសម្តែងការគួរសម និងពិភាក្សាការងាររបស់ឯកឧត្តម Iliyas Umakhanov អនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្សីចំពោះសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា ក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាសុី-ប៉ាសុីហ្វិក (APPF) នៅខេត្តសៀមរាប។