ប្រភទឯកសារ

លោកជំទាវ ទី​​ បូរ៉ាស៊ី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកអង្គសិក្ខាសាលា​ ស្តីពីការទូតសភា ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

15-10-2018-0-0-21 15-10-2018-0-0-22
15-10-2018-0-0-23 15-10-2018-0-0-24

នាព្រឹកថ្ងៃពុធ​ ៨កើត ខែអស្សុជ​ ឆ្នាច សំរឹទ្ធិស័ក ព..២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លោកជំទាវ ទី​​ បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាអនុប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកអង្គសិក្ខាសាលា​ ស្តីពីការទូតសភា ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសភាប្រើប្រាស់ភាសាបារាំង (APF) នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។