ប្រភទឯកសារ

គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឈិត គឹមយាតអនុប្រធានគណៈកម្មការ ចុះសិក្សាស្វែងយល់អំពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅខេត្តព្រះវិហារ


នាសៀលថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តព្រះវិហារ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរព័ត៌មាន មន្ទីរការងារ ស្នងការនគបាលខេត្ត និងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រវិហារ ដើម្បីស្វែងយល់អំពីការគ្រប់គ្រង ការផ្តល់ប័ណ្ណការងារ ការត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុន ការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន ការគ្រប់គ្រង ការផ្សព្វផ្សាយព័ត៌មានរបស់ខេត្តដូចជា៖វិទ្យុ ទូរទស្សន៍ កាសែត និងទស្សនវដ្តី  ព្រមទាំងការងារប្រឈម និងបញ្ហាលំបាកដែលខេត្តបានជូបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក ។