ប្រភទឯកសារ

ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានចូលរួមកិច្ចប្រជុំថ្ងៃទី១ នៃសមាគមអគ្គលេខាធិការសភា(ASGP)

15-10-2018-0-0-11 15-10-2018-0-0-12

ទីក្រុងហ្សឺណែវ ប្រទេសស្វីស មជ្ឈមណ្ឌលសន្និសីទអន្តរជាតិហ្សឺណែវ(CICG): នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានចូលរួមកិច្ចប្រជុំថ្ងៃទី១ នៃសមាគមអគ្គលេខាធិការសភា(ASGP) ដែលប្រព្រឹត្តទៅស្របពេលមហាសន្និបាតសហភាពអន្តរសភា(IPU) លើកទី១៣៩ ដោយមានការធ្វើបទបង្ហាញពីសំណាក់អគ្គលេខាធិការសភាប្រទេសអុីរ៉ង់ គូវ៉ែទ ម៉ារ៉ុក និងGeorgia ក្រោមមូលបទ សារព័ត៌មាន និងតម្លាភាព និង កិច្ចពិភាក្សាទូទៅ ស្តីពីកិច្ចប្រជុំជាសាធារណៈនិងឯកជន និងឥទ្ធិពលចំពោះដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត។