ប្រភទឯកសារ

គណៈប្រតិភូព្រឹទ្ធសភាបានអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានចូលរួមក្នុងប្រជុំលើកទី៣ នៃប្រធានសភាអឺរ៉ុប-អាស៊ី

15-10-2018-0-0-7 15-10-2018-0-0-8

នាថ្ងៃសុក្រ ៣កើត ខែអស្សុជ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២២:៥០នាទីយប់ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានចូលរួមក្នុងប្រជុំលើកទី៣ នៃប្រធានសភាអឺរ៉ុប-អាស៊ី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់អឺរ៉ុប-អាស៊ី នៅទីក្រុងអង់តាល្យា ប្រទេសតួកគី កាលពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨៕